ត្រកូល iPhone 16 Pro អាចនឹងមានអង្គផ្ទុកទំហំដល់ 2TB

Apple កំពុងតែត្រៀមធ្វើការអាប់ដេតជាច្រើនចំណុចសម្រាប់ iPhone 16 Pro Series ហើយពេលនេះដំណឹងអំពីស្មាតហ្វូនក៏ទទួលបានកាន់តែច្រើន បន្ទាប់ពីមានដំណឹងចចាមអារ៉ាមលេចចេញជាហូហែរ។ ក្នុងនោះគេដឹងថា iPhone 16 Pro នឹងប្រកាសចេញជាមួយឈីប A18 Pro របស់ Apple រួមជាមួយ RAM ទំហំ 8GB ហើយអ្វីដែលជាការផ្លាស់ប្ដូរធំគឺអង្គផ្ទុកដែលនឹងមានទំហំរហូតដល់ 2TB ខណៈ iPhone មុនៗមានត្រឹម 1TB។ ទាក់ទងនឹង iPhone 16 Pro Max នឹងមានបំពាក់ថ្មទំហំ ៤៦៧៦mAh ធំជាងមុនបើធៀបនឹងទំហំ ៤៤៤១mAh លើ iPhone 15 Pro Max ដែលនេះអាចឲ្យវាក្លាយជា iPhone ដែលមានថាមពលថ្មប្រើបានយូរម៉ោងជាងគេ បើគួបផ្សំជាមួយឈីបថ្មីដែលកាន់តែសន្សំសំចៃថាមពល។ ចំណែក iPhone 16 Pro រំពឹងថានឹងនាំមកជាមួយថ្មធំជាងមុនផងដែរ ដោយគេបានឃើញរូបភាពនៃថ្មដែលមានទំហំ ៣៣៥៥mAh។ គួរដឹងថា iPhone 16 … Continue reading ត្រកូល iPhone 16 Pro អាចនឹងមានអង្គផ្ទុកទំហំដល់ 2TB